អនាគតហិរញ្ញវត្ថុរបស់អ្នក គ្រប់យ៉ាងនៅទីនេះ

ស្នូលរបស់កត់លុយ គឺក្រុមការងារជាស្ថាបនិកប្រកបដោយចក្ខុវិស័យ។ ដោយសារមានជំនាញផ្សេងៗគ្នារាប់ចាប់ពី ការអប់រំ បំណិនហិរញ្ញវត្ថុ ជំនាញទន់ វិស្វកម្មសូហ្វវ៉ែរ ការរចនា UI/UX និងការវិភាគទិន្នន័យ ជាដើម។ ពួកគេប្ដេជ្ញាចិត្តដ៏ក្លៀវក្លា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កត់លុយ គឺជួយគាំទ្របុគ្គល និងម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម គ្រប់រូបទទួលបានភាពច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ មានទំនុកចិត្ត និងវិបុលភាពយូរអង្វែងតាមរយៈការគ្រប់គ្រងហិរញ្ញវត្ថុដ៏ឆ្លាតវៃ។

ចក្ខុវិស័យ

ភាពច្បាស់លាស់ ទំនុកចិត្ត និងវិបុលភាពផ្នែកហិរញ្ញវត្ថុ សម្រាប់បុគ្គល និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម គ្រប់រូប។

បេសកកម្ម

កត់លុយ ផ្តល់នូវកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុមួយ ដែលអនុញ្ញាតឱ្យបុគ្គល និងសហគ្រាសធុនមីក្រូ តូច និងមធ្យម បានរៀនចំណេះដឹងហិរញ្ញវត្ថុ បង្កើតគោលដៅហិរញ្ញវត្ថុ ធ្វើផែនការថវិកា និងកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្ម ដែលនាំឱ្យពួកគេអាចសម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែបានល្អប្រសើរ។

ដំណើរការដោយបណ្តាញដៃគូធនាគារ

រឿងរ៉ាវរបស់កត់លុយ

នៅក្នុងពិភពលោកមួយដែលការគ្រប់គ្រងហិរញ្ញវត្ថុ តែងតែមានអារម្មណ៍ថាជារឿងស្មុគស្មាញ និងរញ៉េរញ៉ៃ ចក្ខុវិស័យមួយបានលេចឡើងគឺ កត់លុយ។ កើតចេញពីតម្រូវការ កម្មវិធីនេះត្រូវបានបង្កើតឡើងជាដំណោះស្រាយរួមមួយ។

វាបានចាប់ផ្តើមដោយការបំបាត់ភាពស្មុគស្មាញនៃចំណេះដឹងហិរញ្ញវត្ថុ ជួយនាំអ្នកប្រើប្រាស់ពីការយល់ដឹងជាមូលដ្ឋានទៅកាន់ការធ្វើសកម្មភាពប្រកបដោយទំនុកចិត្ត។ ជាមួយនឹងឧបករណ៍ងាយស្រួលសម្រាប់ធ្វើគម្រោងថវិកា ការតាមដានប្រតិបត្តិការយ៉ាងត្រឹមត្រូវ និងការកំណត់គោលដៅច្បាស់លាស់ កត់លុយ បានផ្លាស់ប្តូរភាពច្របូកច្របល់ទៅជាភាពច្បាស់លាស់។

ឥឡូវនេះ ទាំងបុគ្គល និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានយ៉ាងងាយស្រួល ធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ ដែលនាំទៅរកកំណើនប្រកបដោយនិរន្តរភាព និងការសម្រេចបាននូវក្តីសុបិនហិរញ្ញវត្ថុរបស់ពួកគេ។ Kotluy ពិតជាធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុក្លាយជាការងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា។

+
អ្នកប្រើប្រាស់សរុប
+
អ្នកប្រើប្រាស់ឥតគិតថ្លៃសរុប
+
ប្រតិបត្តិការសរុប
+
កាបូបទឹកប្រាក់សរុប

គ្រប់គ្រងកម្ចីកាន់តែងាយស្រួល

ធ្វើឱ្យប្រសើរឡើងនូវការតាមដានកម្ចី និងការបង់សងកម្ចី ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកដោយទំនុកចិត្ត

ទាញយកកម្មវិធីថ្ងៃនេះ ហើយចាប់ផ្ដើមគ្រប់គ្រងកម្ចីរបស់អ្នកតាមវិធីងាយៗ

ផ្ដល់នូវភាពបត់បែនដែលអាចឱ្យអ្នកគ្រប់គ្រងកម្ចីរបស់អ្នកបានគ្រប់ពេលវេលា និងទីកន្លែង

ជ្រើសរើសយកគម្រោង ឥតគិតថ្លៃ កម្រិតមូលដ្ឋាន កម្រិតណែនាំ និងកម្រិតខ្ពស់បំផុត ដែលគម្រោងនីមួយៗផ្ដល់នូវមុខងារបត់បែនទៅតាមតម្រូវការរបស់អ្នក

មជ្ឈមណ្ឌលផ្តល់ជំនួយរបស់យើងត្រៀមខ្លួន ដើម្បីឆ្លើយតបនូវសំណួរ និងដោះស្រាយបញ្ហានានា

ជួបអ្នកជំនាញរបស់យើង

ប៉ែន បុប្ផា
នាយិកាអភិវឌ្ឍអាជីវកម្ម
ជាវ សំនាង
នាយកទីផ្សារឌីជីថល
ទិត្យ កំរង
ស្ថាបនិក និងនាយកប្រតិបត្តិ