អនាគតហិរញ្ញវត្ថុរបស់អ្នក គ្រប់យ៉ាងនៅទីនេះ

កត់លុយ ផ្តល់នូវកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុមួយ ដែលអនុញ្ញាតឱ្យបុគ្គល និងសហគ្រាសធុនមីក្រូ តូច និងមធ្យម បានរៀនចំណេះដឹងហិរញ្ញវត្ថុ បង្កើតគោលដៅហិរញ្ញវត្ថុ ធ្វើផែនការថវិកា និងកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្ម ដែលនាំឱ្យពួកគេអាចសម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែបានល្អប្រសើរ។

អត្ថប្រយោជន៍ចម្បង

Financials – Personal & Business (WordPress Optimized)

ផ្ទាល់ខ្លួន

  • icon បង្កើនចំណេះដឹងហិរញ្ញវត្ថុ

  • icon ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហិរញ្ញវត្ថុ

  • icon មានកម្មវិធីសិក្សា និងមាតិកាអប់រំចំណេះដឹងហិរញ្ញវត្ថុ

  • icon កំណត់គោលដៅ បង្កើតគម្រោងថវិក និងលំហូរសាច់ប្រាក់

  • icon ការកត់ត្រាចំណូលចំណាយបែបថ្មីទំនើប

  • icon ដាក់បញ្ចូលរបាយការណ៍ប្រតិបត្តិការធនាគារចូលក្នុងកត់លុយ

ទាញយកឥឡូវនេះ
Kotluy App Screenshot

អាជីវកម្ម

  • icon គ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ និងអាជីវកម្មនៅកន្លែងតែមួយ

  • icon ផ្លាស់ប្ដូររវាងការបង្ហាញបែបផ្ទាល់ខ្លួននិងអាជីវកម្ម

  • icon បង្កើតគម្រោងថវិកាដ៏ឆ្លាតវៃ

  • icon បង្កើតផែនការថវិកានៅលើម្រាមដៃរបស់អ្នក

  • icon គ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកគ្រប់កាលៈទេសៈ

  • icon គ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មរបស់អ្នកនៅគ្រប់ទីកន្លែង

ទាញយកឥឡូវនេះ
Kotluy App Screenshot

គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នកដោយឡែកពីគ្នា

សម្រាប់ផ្ទាលខ្លួន

សម្រាប់អាជីវកម្ម

ដំណោះស្រាយដ៏មានឥទ្ធិពលបង្កើតឡើងសម្រាប់ផ្នែកហិរញ្ញវត្ថុ

គ្រប់គ្រងបានគ្រប់ពេលចំពោះរាល់ប្រតិបត្តិការលក់ និងចំណូល

កត់ត្រាបាននូវរាល់ការលក់ មិនថាតូចកម្រិតណាដោយមានទាំងកាលបរិច្ឆេទ ទំនិញ/សេវាកម្ម បរិមាណ តម្លៃ និងរបៀបទូទាត់

បែងចែកដាច់ពីគ្នារវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្ម

ផ្ដល់នូវព៍ត៌មានកាន់តែច្បាស់ពីស្ថានភាពហិរញ្ញវត្ថុនៃផ្នែកទាំង២ដែលនាំដល់ការសម្រេចចិត្តទាំងទៅលើការចំណាយផ្ទាល់ខ្លួន និងការវិនិយោគក្នុងអាជីវកម្ម

តាមដានបានជាប្រចាំនូវផែនការថវិកាផ្ទាល់ខ្លួន និងអាជីវកម្ម

កត់ត្រាការចំណាយអាជីវកម្ម (ការជួល ទឹកភ្លើង វត្ថុធាតុដើម ប្រាក់បៀវត្ស ការដឹកជញ្ជូន ជាដើម) រក្សាទុកបង្កាន់ដៃ បែងចែកខ្ទង់ចំណាយ (ចំណាយប្រតិបត្តិការ រដ្ឋបាល ថ្ងៃដើម ជាដើម)

កត់ត្រាចំណូល ចំណាយដូចអ្នកអាជីព

ជាមួយមុខងារកត់ត្រាចំណូលចំណាយរបស់យើង អ្នកនឹងដឹងបានជានិច្ចនូវស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ ឧបករណ៍ដ៏មានឥទ្ធិពលនិងងាយស្រួលរបស់យើង ធ្វើឱ្យអ្នកងាយស្រួលកត់ត្រានូវរាល់កាក់សេនដែលអ្នករកបាន និងចំណាយ ផ្ដល់ឱ្យអ្នកនូវរូបភាពច្បាស់ពីសុខភាពហិរញ្ញវត្ថុរួមរបស់អ្នក។

សម្រេចបាននូវគោលដៅសន្សំរបស់អ្នក

ការ​សន្សំលុយអាចថាជាការលំបាក ប៉ុន្តែដោយសារមុខងារសន្សំរបស់យើង វានឹងមានភាពងាយស្រួលបំផុតក្នុងការបង្កើតនិងសម្រេចបាននូវគោលដៅសន្សំរបស់អ្នក។ មិនថាអ្នកសន្សំសម្រាប់វិស្សមកាល បង់រំលស់ទិញផ្ទះ សន្សំសម្រាប់គ្រាអាសន្ន កត់លុយអាចជួយអ្នកឱ្យសម្រេចបាន។

គ្រប់គ្រងបាននូវការបង់សងកម្ចីរបស់អ្នក

វាកាន់តែងាយស្រួលជាងមុនក្នុងការកាត់បន្ថយបំណុលរបស់អ្នកដើម្បីសន្សំលើថ្លៃការប្រាក់។ កត់លុយ អាចឱ្យអ្នកដករក្សាទុកនូវលុយមួយចំណែក ជាពិសេសសម្រាប់ការបង់កម្ចី ធ្វើដូច្នេះអ្នកអាចបង់កម្ចីបានច្រើនៗជាងមុន និងអាចបង់ផ្ដាច់កម្ចីបានលឿនជាងមុន។

ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរបស់អ្នកឱ្យមានប្រយោជន៍

ការណ៍ដែលមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ និងលម្អិតមិនត្រឹមតែដើម្បីបំពេញកាតព្វកិច្ច ឬដើម្បីដឹងថាអ្នកមានលុយប៉ុន្មាននោះទេ តែវាជាឧបករណ៍មួយដ៏មានឥទ្ធិពលដើម្បីឱ្យអ្នកយល់ គ្រប់គ្រង និងធ្វើឱ្យរីកចម្រើននូវអាជីវកម្មខ្នាតមីក្រូរបស់អ្នក។

មុខងារកត់ត្រាបែបថ្មីទំនើប និងងាយស្រួល

ទាញបញ្ចូលរបាយការណ៍ប្រតិបត្តិការធនាគាររបស់អ្នកដាក់ចូលកត់លុយ ជាមួយមុខងារបែងចែកខ្ទង់ចំណូលចំណាយដែលអាចឱ្យ កត់លុយ អាចកត់ត្រាបាននូវរាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក ដែលផ្ដល់ភាពច្បាស់លាស់បានភ្លាមៗ។

គ្រប់គ្រងកម្ចីកាន់តែងាយស្រួល

ធ្វើឱ្យប្រសើរឡើងនូវការតាមដានកម្ចី និងការបង់សងកម្ចី ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកដោយទំនុកចិត្ត

ទាញយកកម្មវិធីថ្ងៃនេះ ហើយចាប់ផ្ដើមគ្រប់គ្រងកម្ចីរបស់អ្នកតាមវិធីងាយៗ

ផ្ដល់នូវភាពបត់បែនដែលអាចឱ្យអ្នកគ្រប់គ្រងកម្ចីរបស់អ្នកបានគ្រប់ពេលវេលា និងទីកន្លែង

ជ្រើសរើសយកគម្រោង ឥតគិតថ្លៃ កម្រិតមូលដ្ឋាន កម្រិតណែនាំ និងកម្រិតខ្ពស់បំផុត ដែលគម្រោងនីមួយៗផ្ដល់នូវមុខងារបត់បែនទៅតាមតម្រូវការរបស់អ្នក

មជ្ឈមណ្ឌលផ្តល់ជំនួយរបស់យើងត្រៀមខ្លួន ដើម្បីឆ្លើយតបនូវសំណួរ និងដោះស្រាយបញ្ហានានា

+
អ្នកប្រើប្រាស់សរុប
+
អ្នកប្រើប្រាស់ឥតគិតថ្លៃសរុប
+
ប្រតិបត្តិការសរុប
+
កាបូបទឹកប្រាក់សរុប

Testimonials Section

មតិអ្នកប្រើប្រាស់

មើលថាគេនិយាយអ្វីខ្លះពីយើង!

ហយ នីតា

ហយ នីតា

សហស្ថាបនិក ស្មីតាហ្វូត

“ខ្ញុំអាចដឹងលំហូរសាច់ប្រាក់របស់ខ្ញុំដូចបាតដៃ…”
សន ចន្ទវត្តី

សន ចន្ទវត្តី

ម្ចាស់ហាង V-Furniture

“មានការកត់ត្រាច្បាស់លាស់នៅលើកត់លុយ អាចឱ្យខ្ញុំ…”
Dara Kim

គឹម ដារ៉ា

អ្នកគ្រប់គ្រងទីផ្សារ

“ងាយស្រួលតាមដានការចំណាយរបស់ខ្ញុំ!”
Srey Pov

ស្រី ពៅ

ម្ចាស់អាជីវកម្មខ្នាតតូច

“ជួយខ្ញុំគ្រប់គ្រងអាជីវកម្មរបស់ខ្ញុំ!”

តម្លៃ និងគម្រោងប្រើប្រាស់

ផ្ទាល់ខ្លួន
អាជីវកម្ម
ផ្ទាល់ខ្លួន
ផ្ទាល់ខ្លួន
អាជីវកម្ម
កុំរារែកនឹងទាក់ទងមកយើងខ្ញុំ ប្រសិនបើអ្នកត្រូវការព័ត៌មានផ្សេងទៀត
កុំរារែកនឹងទាក់ទងមកយើងខ្ញុំ ប្រសិនបើអ្នកត្រូវការព័ត៌មានផ្សេងទៀត

ចាប់ផ្ដើមប្រើប្រាស់កត់លុយ តាមជំហានងាយៗ!

ទាញយកកម្មវិធី / ចូលមើលគេហទំព័រ ▼

ចូលមើលគេហទំព័ររបស់យើង ឬទាញយកកម្មវិធីកត់លុយ ដើម្បីរីករាយកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នកគ្រប់ពេលវេលា

បង្កើតគណនីកត់លុយរបស់អ្នក ▼

ដោះសោរការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកនៅកន្លែងតែមួយ ធ្វើឱ្យការសម្រេចចិត្តរបស់អ្នកកាន់តែឆ្លាតវៃ ដើម្បីជោគជ័យផ្ទាល់ខ្លួនអ្នកនិងអាជីវកម្មរបស់អ្នក

បង្កើតផ្ទាំងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និង/ឬសម្រាប់អាជីវកម្មរបស់អ្នក ▼

ធ្វើឱ្យការប្រើប្រាស់កត់លុយឱ្យទៅជារបស់អ្នក។ បង្កើតនូវផ្ទាំងព័ត៌មានផ្ទាល់ខ្លួន ឬអាជីវកម្មរបស់អ្នក ដើម្បីចាប់ផ្ដើមនូវការគ្រប់គ្រងហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់អ្នក។

ជ្រើសរើសគម្រោងបង់ប្រាក់របស់អ្នក ▼

ស្វែងរកគម្រោងដែលត្រូវបំផុតសម្រាប់អ្នក។ ទិញកញ្ចប់ប្រើប្រាស់កត់លុយថ្ងៃនេះ ហើយទទួលយកការប្រើប្រាស់ពេញលេញនូវមុខងារពិសេស ដើម្បីការសម្រេចចិត្តផ្នែកហិរញ្ញវត្ដុរបស់អ្នកកាន់តែប្រសើរ។

រីករាយនឹងដំណើរផ្លូវផ្នែកហិរញ្ញវត្ថុរបស់អ្នក ▼

ធ្វើដំណើរលើវិថីហិរញ្ញវត្ថុរបស់អ្នកដោយងាយស្រួល។ រីករាយនឹងភាពច្បាស់លាស់ និងគ្រប់គ្រងបាននូវដំណើរទៅរកភាពជោគជ័យជាមួយកត់លុយ។

គិតថាចង់សួរសំណួរ? អាចស្វែងរកចម្លើយនៅទីនេះសិន

អ្វីជាកម្មវិធីកត់លុយ ហើយអ្នកណាខ្លះបានប្រយោជន៍ពីវា?

កត់លុយ ជាកម្មវិធីរួមមួយរបស់អ្នកដែលមានមេរៀនចំណេះដឹងហិរញ្ញវត្ថុ គម្រោងថវិកា និងកត់ត្រាចំណូលចំណាយ ជួយឱ្យបុគ្គលនិងម្ចាស់អាជីវកម្មខ្នាតមីក្រូ​តូចនិងមធ្យម ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។

តើកត់លុយជួយឱ្យការសម្រេចចិត្តបានកាន់តែល្អយ៉ាងដូចម្ដេចទៅ?

តាមរយៈការដាក់បញ្ចូលមេរៀនចំណេះដឹងហិរញ្ញវត្ថុ ការកំណត់គោលដៅ ការធ្វើផែនការថវិកា និងកត់ត្រាប្រតិបត្តិការ កត់លុយ ផ្ដល់នូវព័ត៌មានច្បាស់លាស់ដែលជួយដល់ជម្រើសផ្នែកហិរញ្ញវត្ថុដ៏មានទំនុកចិត្ត។

តើកត់លុយអាចគ្រប់គ្រងបានទាំងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្ម?

ត្រឹមត្រូវ! កត់លុយ ត្រូវបានបង្កើតឡើងសម្រាប់ផ្នែកទាំងពីរ។ តាមរយៈការបង្កើតនូវផ្ទាំងព័ត៌មានផ្សេងពីគ្នា ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងតាមតម្រូវការផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក។

តើខ្ញុំអាចចាប់ផ្ដើមប្រើប្រាស់កត់លុយតាមរបៀបណា?

ចុះឈ្មោះគណនីរបស់អ្នកងាយៗ ជ្រើសរើសគម្រោងបង់ប្រាក់ បង្កើតផ្ទាំងព័ត៌មានរបស់អ្នក ភ្ជាប់ទៅកាន់គណនីធនគាររបស់អ្នក ដើម្បីភាពច្បាស់លាស់ផ្នែកហិរញ្ញវត្ថុរបស់អ្នកបានភ្លាមៗ។

តើទិន្នន័យរបស់ខ្ញុំនៅក្នុងកត់លុយមានសុវត្ថិភាពយ៉ាងណាដែរ?

ទិន្នន័យផ្នែកហិរញ្ញវត្ថុរបស់អ្នក ត្រូវបានការពារដោយប្រព័ន្ធបម្លែងកូដ (អ៊ីនគ្រីប) ស្របតាមស្ដងដារដែលតម្រូវនៅក្នុងវិស័យនេះ និងតាមស្តង់ដារសុវត្ថិភាពដ៏រឹងមាំ ដើម្បីធានាបាននូវឯកជនភាពនិងសន្តិភាពផ្លូវចិត្តដ៏ល្អបំផុត។